អត្ថបទចម្រៀង៖
មនុស្សក្នុងលោកអ្នកណាដូចខ្ញុំ
បោកខ្លួនយំព្រោះរឿងស្នេហា
លើកទីមួយដែលខ្ញុំឯកា
ព្រាត់សង្សារកំពុងស្រលាញ់
ទទួលយកមិនបាន
អូនប្រែប្រាណបែរខ្នងដើរចេញ
បេះដូងទោម្នេញ ស្ទើរប្រេះបែក
ខ្ទប់ទឹកភ្នែកលួចសួរខ្លួនឯង
យំក្តែងៗដង្ហើយហៅរកស្រី
បេះដូងបងវាលោតសួររករូបថ្លៃ
សូមចរណៃវិលវិញបានទេ?
ក្តីសុខបងផ្ញើលើអូន
ត្រូវការស្ងួនថ្នាក់ថ្មមមើលថែរ
បែកអូនធ្វើមិនបានទេ
ស្លាប់ព្រោះស្នេហ៍ ក៏បងព្រមស្លាប់
ចម្លើយអូនឲ្យបងកាត់ចិត្ត
ក្រៅពីមិត្តអូនធ្វើមិនបាន
ពាក្យចុងក្រោយសល់ត្រឹមការរាប់អាន
ឬស្ម័គ្រប្រាណធ្វើជាបងប្រុស
តើបងខុសធ្វើខុសអ្វី?
ស្រីចាកចេញទាំងគ្មានកំហុស
បាត់អស់ពាក្យថាស្មោះ ធ្លាប់សន្យា

No comments:
Post a Comment